រោងការ ក្លាយទៅជារោង បុណ្យសពកូនកម្លោះ ធ្វើឲ្យកូនក្រមុំមេម៉ាយ ខ័ន្ធស្លាទាំងវ័យក្មេង
ភ្នំពេញ ៖ កូនកម្លោះ និងកូនក្រមុំ វ័យ២៤ឆ្នាំដូចគ្នា បានប្រែក្លាយរោងអាពាហ៍ពិពាហ៍ ត្រឡប់ទៅជារោងបុណ្យសពកូនកម្លោះទៅវិញភ្លាមៗ បន្ទាប់ពីកូនកម្លោះបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃចូលរោងការ។
ករណី កូនកម្លោះដល់ថ្ងៃចូលរោងការ ហើយត្រូវរថយន្តបុកស្លាប់នោះ បើតាមលោកអភិបាលស្រុកព្រៃនប់ថ្លែងថា គ្រោះថ្នាក់នេះកើតនៅពេលកូនកម្លោះរងគ្រោះ ជិះម៉ូតូទៅដឹកមិត្តភក្តិអ្នកកំដរ ដើម្បីរៀបចំពិធីសូត្រមន្តចូលរោងការ នាល្ងាចថ្ងៃ១៧ ខែមករា ឆ្នាំ២០១៦។
លោកអភិបាលស្រុកបានបន្តថា ក្រោយពីកូនកម្លោះរងគ្រោះឈ្មោះ ស្វាយ រឿន អាយុ ២៤ឆ្នាំ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតនោះ មង្គលការដែលគ្រោងធ្វើផ្លូវការនៅថ្ងៃ១៨ ខែមករា ឆ្នាំ២០១៦ នៅភូមិតានៃឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏ត្រូវបានលុបចោល ហើយភាគីខាងកូនក្រមុំដែលបូរាណលោកថា មេម៉ាយខ័ន្ធស្លាឈ្មោះ អ៊ីត ចាន់ អាយុ ២៤ឆ្នាំដូចគ្នា ក៏បានកែប្រែរោងអាពាហ៍ពិពាហ៍ ត្រឡប់ទៅជារោងបុណ្យសពឧទ្ទិសកុសលជូនទៅវិញ្ញាណក្ខន្ធកូនកម្លោះនោះវិញភ្លាមៗដែរ។
សេចក្តីរាយការណ៍បន្តថា សពបុរសជាកូនកម្លោះ គេបានបញ្ជូនទៅធ្វើបុណ្យនៅស្រុកកំណើតក្នុងខេត្តកំពត ហើយកូនក្រមុំក៏បានធ្វើដំណើរទៅចូលរួមក្នុងពិធីបូជាសពកូនកម្លោះ នៅឯខេត្តកំពតផងដែរ មុននឹងត្រឡប់មករៀបចំកម្មវិធីខ្លះ តាមជំនឿនៅផ្ទះកន្លែងធ្វើរោងការនៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា កូនកម្លោះ ដែលគេដឹងថា នឹងត្រូវចូលរោងការ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ ដោយសារតែរថយន្តបើកកៀរដួលបោកក្បាលនឹងថ្នល់។ ករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យសោកស្តាយ និងបន្សល់ទុកឲ្យកូនក្រមុំ ក្លាយជាស្ត្រីមេម៉ាយខ័ន្ធស្លាទាំងវ័យក្មេង បានកើតមានឡើងនៅម៉ោងប្រមាណ ២រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលជាតិ

Reviewed by Thida Khmer
on
11:01:00 PM
Rating:

No comments: