របៀបកម្ចាត់អង្គែស្បែកក្បាលជាអចិន្ត្រៃយ៍តាមបែបធម្មជាតិ
អង្គែស្បែកក្បាលគឺជាស្ថានភាពជំងឺស្បែកក្បាលរ៉ាំរ៉ៃដែលឧស្សាហ៍កើតឡើងញឹកញាប់ណាស់ចំពោះមនុស្សគ្រប់រូប។ វាបង្កឱ្យរបកស្បែកនៅលើក្បាលរបស់អ្នក។ ទោះបីវាមិនឆ្លង ឬគ្រោះថ្នាក់អ្វីក៏ដោយ ក៏ប៉ុន្តែវាអាចធ្វើឱ្យអ្នកខ្មាស់គេហើយក៏ពិបាករកវិធីព្យាបាលដែរ។
ទោះយ៉ាងណា ដំណឹងល្អគឺថាយើងអាចត្រួតត្រាបញ្ហាអង្គែនេះបាន។ មានករណីធ្ងន់ធ្ងរខ្លះចាំបាច់មានតែប្រើសាប៊ូដែលមានសារធាតុសម្អាតដ៏ពិសេសរាល់ថ្ងៃប៉ុណ្ណោះទើបអាចជួយបាន។ ស្ថានភាពនេះអាចនឹងធ្ងន់ធ្ងរថែមទៀតអំឡុងរដូវរងានិងរដូវស្លឹកឈើជ្រុះ នៅពេលកម្តៅសម្រាប់អាំងក្នុងផ្ទះអាចធ្វើឱ្យស្បែកស្ងួតខ្លាំង។
នេះគឺជាឱសថធម្មជាតិដែលអាចជួយអ្នកកម្ចាត់បញ្ហាអង្គែ៖
១. ម្សៅមេនំប៉័ង (Baking Soda)
ម្សៅមេនំប៉័ងគឺជាឱសថធម្មជាតិដ៏មានឥទ្ធិពលបំផុតមួយ ដែលអាចព្យាបាលអង្គែ។ អ្នកគ្រាន់តែត្រូវលាយម្សៅនេះមួយស្លាបព្រាកាហ្វេចូលទៅក្នុងសាប៊ូកក់សក់ ហើយសម្អាតសក់ជាមួយវាជាការស្រេច។ ប៉ុន្តែទោះយ៉ាងណា អ្នកអាចឃើញប្រសិទ្ធភាពរាប់សប្តាហ៍ឯណោះពេលប្រើប្រាស់វា។
២. ក្រូចឆ្មា ឬក្រូចភ្លា
ក្រូចឆ្មាគឺជាភ្នាក់ងារធ្វើឱ្យសបែបធម្មជាតិដោយសារតែអាស៊ីតស៊ីទ្រិកនៅក្នុងនោះ។ ក្រូចឆ្មាក៏មានលក្ខណៈសម្បតិ្តប្រឆាំងផ្សិត ដែលជួយកម្ចាត់អង្គែបានផងដែរ។ ដាក់ប្រេងដូងមួយចំនួនចូលក្នុងទឹកក្រូចឆ្មា ហើយលាបវានៅលើស្បែកក្បាល។ ទុកចោល ២០ទៅ៣០នាទី បន្ទាប់មកលាងសម្អាតវាជាមួយនឹងសាប៊ូកក់សក់ឱ្យច្រើនបន្តិច។
៣. ប្រេងអូលីវ (Olive Oil)
ប្រេងអូលីវគឺជាឱសថពេញនិយមបំផុតសម្រាប់ព្យាបាលអង្គែនៅជុំវិញពិភពលោកយើងនេះ។ អង្គែបង្កឡើងដោយសារស្បែកក្បាលស្ងួត ហើយប្រេងអូលីវគឺជាអ្នករក្សាសំណើមបែបធម្មជាតិដ៏អស្ចារ្យ។ ប្រើប្រេងអូលីវក្តៅឧណ្ហៗដើម្បីម៉ាស្សាលើស្បែកក្បាល។ ទុកចោលមួយយប់ រួចលាងសម្អាតជាមួយសាប៊ូកក់សក់ឱ្យច្រើននៅព្រឹកបន្ទាប់។
៥. ប្រទាលកន្ទុយក្រពើ
ជាតិអន្ធិលៗនៅក្នុងប្រទាលកន្ទុយក្រពើមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងប្រឆាំងផ្សិត ដែលជួយកម្ចាត់អង្គែ។ ប្រទាលកន្ទុយក្រពើក៏អាចជួយព្យាបាលស្បែកប្រេះស្រកាផងដែរ។ អ្នកគ្រាន់តែយកទឹកប្រទាលកន្ទុយក្រពើមកលាបហើយកក់ត្រដុសពេញស្បែកក្បាលជាការស្រេច។
៦. ថ្នាំអាស្ពៀរីន
ប្រើថ្នាំគ្រាប់អាស្ពៀរីនក៏អាចកម្ចាត់អង្គែបានដែរ។ កិនថ្នាំនេះពីរគ្រាប់ឱ្យទៅជាម្សៅហើយលាយជាមួយសាប៊ូកក់សក់។ យកវាមកកក់សក់ប្រហែលបីបួននាទីសឹមលាងសម្អាតទឹកចេញ។ បន្ទាប់មក ប្រើសាប៊ូធម្មតាមកក់ម្តងទៀត៕
ប្រភព៖khmerread
ទោះយ៉ាងណា ដំណឹងល្អគឺថាយើងអាចត្រួតត្រាបញ្ហាអង្គែនេះបាន។ មានករណីធ្ងន់ធ្ងរខ្លះចាំបាច់មានតែប្រើសាប៊ូដែលមានសារធាតុសម្អាតដ៏ពិសេសរាល់ថ្ងៃប៉ុណ្ណោះទើបអាចជួយបាន។ ស្ថានភាពនេះអាចនឹងធ្ងន់ធ្ងរថែមទៀតអំឡុងរដូវរងានិងរដូវស្លឹកឈើជ្រុះ នៅពេលកម្តៅសម្រាប់អាំងក្នុងផ្ទះអាចធ្វើឱ្យស្បែកស្ងួតខ្លាំង។
នេះគឺជាឱសថធម្មជាតិដែលអាចជួយអ្នកកម្ចាត់បញ្ហាអង្គែ៖
១. ម្សៅមេនំប៉័ង (Baking Soda)
ម្សៅមេនំប៉័ងគឺជាឱសថធម្មជាតិដ៏មានឥទ្ធិពលបំផុតមួយ ដែលអាចព្យាបាលអង្គែ។ អ្នកគ្រាន់តែត្រូវលាយម្សៅនេះមួយស្លាបព្រាកាហ្វេចូលទៅក្នុងសាប៊ូកក់សក់ ហើយសម្អាតសក់ជាមួយវាជាការស្រេច។ ប៉ុន្តែទោះយ៉ាងណា អ្នកអាចឃើញប្រសិទ្ធភាពរាប់សប្តាហ៍ឯណោះពេលប្រើប្រាស់វា។
២. ក្រូចឆ្មា ឬក្រូចភ្លា
ក្រូចឆ្មាគឺជាភ្នាក់ងារធ្វើឱ្យសបែបធម្មជាតិដោយសារតែអាស៊ីតស៊ីទ្រិកនៅក្នុងនោះ។ ក្រូចឆ្មាក៏មានលក្ខណៈសម្បតិ្តប្រឆាំងផ្សិត ដែលជួយកម្ចាត់អង្គែបានផងដែរ។ ដាក់ប្រេងដូងមួយចំនួនចូលក្នុងទឹកក្រូចឆ្មា ហើយលាបវានៅលើស្បែកក្បាល។ ទុកចោល ២០ទៅ៣០នាទី បន្ទាប់មកលាងសម្អាតវាជាមួយនឹងសាប៊ូកក់សក់ឱ្យច្រើនបន្តិច។
៣. ប្រេងអូលីវ (Olive Oil)
ប្រេងអូលីវគឺជាឱសថពេញនិយមបំផុតសម្រាប់ព្យាបាលអង្គែនៅជុំវិញពិភពលោកយើងនេះ។ អង្គែបង្កឡើងដោយសារស្បែកក្បាលស្ងួត ហើយប្រេងអូលីវគឺជាអ្នករក្សាសំណើមបែបធម្មជាតិដ៏អស្ចារ្យ។ ប្រើប្រេងអូលីវក្តៅឧណ្ហៗដើម្បីម៉ាស្សាលើស្បែកក្បាល។ ទុកចោលមួយយប់ រួចលាងសម្អាតជាមួយសាប៊ូកក់សក់ឱ្យច្រើននៅព្រឹកបន្ទាប់។
៤. ទឹកខ្មេះ
ជ្រើសទឹកខ្មេះដែលមានគ្រឿងផ្សំពីធម្មជាតិ ដូចជា ទឹកខ្មេះចម្រាញ់ពីផ្លែប៉ោម។ ទឹកខ្មេះគឺជាឱសថព្យាបាលដ៏ល្អមួយសម្រាប់អង្គែរមាស់ ព្រោះវាមានអង់ស៊ីមប៉ូតាស្យូមសកម្ម ដែលកាត់បន្ថយការរមាស់។ យកទឹកខ្មេះមកម៉ាស្សាថ្នមៗលើស្បែកក្បាល។ជាតិអន្ធិលៗនៅក្នុងប្រទាលកន្ទុយក្រពើមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងប្រឆាំងផ្សិត ដែលជួយកម្ចាត់អង្គែ។ ប្រទាលកន្ទុយក្រពើក៏អាចជួយព្យាបាលស្បែកប្រេះស្រកាផងដែរ។ អ្នកគ្រាន់តែយកទឹកប្រទាលកន្ទុយក្រពើមកលាបហើយកក់ត្រដុសពេញស្បែកក្បាលជាការស្រេច។
៦. ថ្នាំអាស្ពៀរីន
ប្រើថ្នាំគ្រាប់អាស្ពៀរីនក៏អាចកម្ចាត់អង្គែបានដែរ។ កិនថ្នាំនេះពីរគ្រាប់ឱ្យទៅជាម្សៅហើយលាយជាមួយសាប៊ូកក់សក់។ យកវាមកកក់សក់ប្រហែលបីបួននាទីសឹមលាងសម្អាតទឹកចេញ។ បន្ទាប់មក ប្រើសាប៊ូធម្មតាមកក់ម្តងទៀត៕
ប្រភព៖khmerread
របៀបកម្ចាត់អង្គែស្បែកក្បាលជាអចិន្ត្រៃយ៍តាមបែបធម្មជាតិ
Reviewed by Thida Khmer
on
6:15:00 PM
Rating:

No comments: