អគ្គិភ័យឆេះបំផ្លាញផ្ទះ៦ខ្នង នៅខេត្តព្រះសីហនុ បណ្តាលឲ្យក្មេងប្រុសអាយុ​៤ឆ្នាំម្នាក់ ត្រូវភ្លើងឆេះស្លាប់ យ៉ាងអណោច​អធ័ម

 (ព្រះសីហនុ)៖គ្រោះអគ្គិភ័យមួយនៅខេត្តព្រះសីហនុមិនត្រឹមតែ បំផ្លាញផ្ទះចំនួន៦ខ្នង និង​ទ្រព្យ​​​​​​សម្បតិ្តរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែក៏បានឆក់យកជីវិតក្មេងប្រុសអាយុ៤ឆ្នាំ ម្នាក់ផង​ដែរ។ សពក្មេង ប្រុសរងគ្រោះត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្នុង ភ្នក់ភ្លើងយ៉ាងអណោច​អធ័ម ក្រោយពីកម្លាំងសមត្ថកិច្ច​បានជួយ អន្តរាគមន៍​បាញ់ពន្លត់ហើយនោះ។

សូមបញ្ជាក់ថាអគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បាន រលត់វិញហើយបន្ទាប់ពីឆេះអស់ផ្ទះ៦ខ្នង​ និងខូចខាតម៉ូតូ និង សម្ភារៈជាច្រើនផងដែរ,ហើយអគ្គិភ័យបានរលត់ទាំងស្រុងបន្ទាប់ពីកម្លាំងសមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍​បាញ់ទឹកពន្លត់​ដោយប្រើ ប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ ៤គ្រឿង។ រថយន្ត​ដែលចូលរួម ជួយពន្លត់រួមមាន៖ របស់ស្នងការនគរបាលខេត្ត, អាវុធហត្ថខេត្ត និងកំពង់ផៃ​ស្វយ័តក្រុងព្រះសីហនុ។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា ទីតាំងដែលឆេះនោះជា​ផ្ទះ​ប្រជា​ពលរដ្ឋលក់កាំ ជ្រួច៕





ប្រភព៖ Fresh News
អគ្គិភ័យឆេះបំផ្លាញផ្ទះ៦ខ្នង នៅខេត្តព្រះសីហនុ បណ្តាលឲ្យក្មេងប្រុសអាយុ​៤ឆ្នាំម្នាក់ ត្រូវភ្លើងឆេះស្លាប់ យ៉ាងអណោច​អធ័ម អគ្គិភ័យឆេះបំផ្លាញផ្ទះ៦ខ្នង នៅខេត្តព្រះសីហនុ បណ្តាលឲ្យក្មេងប្រុសអាយុ​៤ឆ្នាំម្នាក់ ត្រូវភ្លើងឆេះស្លាប់ យ៉ាងអណោច​អធ័ម Reviewed by Thida Khmer on 9:34:00 PM Rating: 5

No comments:

Copy Right@Khmer Updated. Powered by Blogger.