រឿងពិតរបស់ម្ចាស់រូបថតមួយសន្លឹកដែលអ្នកលេងហ្វេសប៊ុកមិនធ្លាប់ដឹង!

រូបភាពមួយសន្លឹក ដែលមាននារីជាម្តាយមានរូបស្អាត ឪពុកស្អាត តែកូន៣នាក់មានមុខមិនសូវស្អាត ភ្នែកលិប ត្រូវបានមនុស្សយកមកលេងសើច ហើយសរសេរថា "អ្នកមិនអាចលាក់បាំងអតីតកាលបានឡើយ បើអ្នកមុខអាក្រក់ ទោះទៅកែសម្ផស្ស ក៏មិនអាចលាក់បាំងភាពអាក្រក់នោះដែរ វាឆ្លុះបញ្ចាំងតាមរយៈកូនរបស់អ្នក"។
មនុស្សលើពិភពលោក បាននាំគ្នាសើចចំអកដល់ស្រ្តីក្នុងរូប ថាបានធ្វើការកែសម្ផស្ស ហើយគេបានចែកចាយរូបនោះកាន់តែច្រើនទៅៗ ពីស្រកមួយទៅស្រុកមួយ ពីប្រទេសមួយទៅប្រទេសមួយ បកប្រែគ្រប់ភាសាទាំងអស់ ហើយមនុស្សកាន់តែមើលងាយនាងខ្លាំងទៅៗ។

តើការពិតយ៉ាងណា?
 

ប្រសិនបើយើង ឈប់បន្តិច គិតបន្តិច ស្រាវជ្រាវបន្តិច នោះយើងនឹងមិនហាមាត់ជេរនាងភ្លាមៗ ឬ សើចចំអកនាងភ្លាមៗនោះឡើយ។

នាងមានឈ្មោះថា Heidi Yeh ជាតារាស្រីបង្ហាញម៉ូដល្បីឈ្មោះរបស់ប្រទេសតៃវ៉ាន់។ នាងមិននឹកស្មានថា ការងារមួយរបស់នាង ត្រូវបានមនុស្សយកមកលេងសើចដល់ថ្នាក់នេះ រហូតគ្រប់គ្នាសើចចំអកឲ្យនាង ហើយប៉ះពាល់ដល់ជីវិតការងារ និង ជីវិតអាពាហ៍ពិពាហ៍របស់នាងយ៉ាងធ្ងន់ធ្ងរ។
ការពិតនោះ រូបថតមួយសន្លឹកនោះ គឺជាការផ្សាយពាណិជ្ជកម្ម ដែលចង់និយាយថា "The only thing you'll ever have to worry about is how to tell the kids." ដែលមានសរសេរជាភាសាចិននៅលើរូបនោះ។
ហើយក្មេងៗទាំង៣នាក់នោះ មិនមែនមុខដូច្នោះទេ គឺគេកែប្រែPhotoshop ដើម្បីឲ្យក្មេងទាំង៣នាក់នោះ មានមុខមាត់បែបនោះ។

តែមនុស្សបែរជា នាំគ្នាយករូបនោះមកហើយនិយាយថា ម្តាយឪពុក ជាពិសេសគឺម្តាយបានធ្វើការកែសម្ផស្សយ៉ាងស្អាត តែមិនអាចលាក់បាំងការពិត ពេលដែលពួកគេមានកូន។
ទាំងនេះជាលទ្ធផល ដែលយើងខ្វះការស្រាវជ្រាវបន្តិច ខ្វះការគិតបន្តិច ហើយវិនិច្ឆ័យមនុស្សភ្លាមៗ គ្រាន់តែការមើលឃើញ ឬ ស្តាប់ឮគេនិយាយពីមាត់មួយទៅមាត់មួយ។

សូមឲ្យនេះជាអត្ថបទសម្រាប់ពិចារណា អំពីការវាយតម្លៃមនុស្សលឿនពេក អាចធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់គេ ហើយយើងក៏ក្លាយទៅជាមនុស្សវាយតម្លៃមនុស្សដោយមិនដឹងខ្លួន។

ស្តាប់ការរៀបរាប់ទាំងទឹកភ្នែករបស់នាង Heidi Yeh​ នៅក្នុងBBC NEWS៖

Source: Nokor Khmer Center
រឿងពិតរបស់ម្ចាស់រូបថតមួយសន្លឹកដែលអ្នកលេងហ្វេសប៊ុកមិនធ្លាប់ដឹង! រឿងពិតរបស់ម្ចាស់រូបថតមួយសន្លឹកដែលអ្នកលេងហ្វេសប៊ុកមិនធ្លាប់ដឹង! Reviewed by Thida Khmer on 2:55:00 PM Rating: 5

No comments:

Copy Right@Khmer Updated. Powered by Blogger.