ចង់បានកូនប្រុសឬស្រី បានតាមបំណងប្រាថ្នា​បន្ទាប់ពីមើលតារាងនេះ ហើយនិងអនុវត្តន៏ជាប្រចាំ

ជីវិតប្តីប្រពន្ធគឺតែងតែចង់បានកូនជាទីស្រឡាញ់ ហើយនិងដើម្បីទទួលបានភាពកក់ក្តៅផងដែរ។ ចំពោះការប្រាថ្នាថាត្រូវយកកូនប្រុសឬក៏កូនស្រីនោះវាគឺជារឿងមួយដែលពិបាក។ តែបើសិនជាអ្នកអាចអនុវត្តន៏បានដូចខាងក្រោមនោះគឺអ្នកនឹងមានសង្ឃឹមច្រើន។

ការជ្រើសរើសភេទរបស់ទារក អាចមានវិធីច្រើនយ៉ាងដូចជា:

ភេទ​របស់​កូន​នឹង​អាស្រ័យ​ទៅ​លើ​ការ​ដែល​ថា​តើ​មេជី​វិត​ឈ្មោល​ ឬ​ស្ពែម៉ាតូសូអ៊ីត​ដែល​បង្ករ​កំណើត​នោះ​មាន​ក្រូម៉ូសូម ​X ​ឬ​ Y​។​ ចំណែក​ក្រូម៉ូសូម​នៃ​មេជី​វិត​ញី ​ឬ​អូវុល​របស់​ស្ត្រី​វិញ​មាន​តែ​ក្រូម៉ូសូម​X​ ប៉ុណ្ណោះ​។​ដូច្នេះ​នៅ​ពេល​បង្ក​កំណើត​បើសិនជា​មានការ​ជួប​គ្នា​រវាង​ក្រូម៉ូសូម​Y ​និង​ក្រូម៉ូសូម​X​ ពេល​នោះ​វា​នឹង​អាច​នាំ​អោយ​មានកូន​ប្រុស​ហើយ​។

ក្រូម៉ូសូម​X ​និង​Y​ មាន​លក្ខណ​:​សម្បត្តិ​មិន​ដូច​គ្នា​ទេ​។​ មេជី​វិត​ឈ្មោល ​ឬ​ស្ពែ​រ​ម៉ា​តូ​សូ​អ៊ី​ត​ដែល​មាន​ក្រូម៉ូសូម​X​ ធំ​ជាង​ ធ្វើ​ដំណើរ​យឺត​ជាង​ និង​មាន​អាយុ​វែង​ជាង​ស្ពែ​រ​ម៉ា​តូ​សូ​អ៊ី​ត​ដែល​មាន​ក្រូម៉ូសូម​Y​។

មនុស្ស​ខ្លះ​គិត​ថា​គេ​អាច​បង្កើន​ឪ​កាស​មានកូន​ប្រុស​ ឬ​ស្រី​ តាម​ចំណង់​តាម​រយ​:​ពេលវេលា​ និង​ភាព​ញឹកញាប់​នៃ​ការ​រួម​ភេទ​។​មាន​ភស្តុ​តាង​វិទ្យាសាស្ត្រ​តិចតួច​ប៉ុណ្ណោះ ​ដែល​គាំទ្រ​ដល់​គំនិត​បែប​នេះ​។​ ប៉ុន្តែ​អ្នក​អាច​នឹង​សាកល្បង​បើសិនជា​អ្នកមាន​បំណង​បានកូន​ប្រុស​ ឬ​ស្រី​ តាម​ចំណង់​នោះ​។​

ដូច្នេះ​តើ​អ្នក​គួរ​រួម​ភេទ​របៀប​ណា​?

បើសិនជា​អ្នក​ចង់បាន​កូនស្រី​នោះ​ ចូរ​អ្នក​រួម​ភេទ​ពីរ​ឬ​បី​ថ្ងៃមុន​ពេល​ការ​បញ្ចេញ​មេជី​វិត​ញី​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ ovulation​ (​ប្រ​ព​ន្ឋ​របស់​អ្នក​អាច​ដឹង​អំពី​ពេលវេលា​នេះ ​បើសិនជា​គាត់​មាន​រដូវ​ទៀងទាត់​)​។ ​ប៉ុន្តែ​បើ​អ្នក​ចង់បាន​កូនប្រុស​អ្នក​គួរ​រួម​ភេទ​មួយ​ថ្ងៃ​បន្ទាប់​ឬ​ភ្លាមៗ​បន្ទាប់​ពី​ការ​បញ្ចេញ​មេជី​វិត​ញី​ពីព្រោះ​មេជី​វិត​ឈ្មោល​ដែល​មាន​ក្រូ​ម៉​សូម​Y​ ដែល​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​មេជី​វិត​ឈ្មោល​ដែល​មាន​ក្រូម៉ូសូម​Yh ​នឹង​ទៅ​ជួប​មេជី​វិត​ញី​មុន​ស្ពែ​រ​ម៉ា​តូ​សូ​អ៊ី​ត​ដែល​មាន​ក្រូម៉ូសូម​X​។

តើ​គួរ​រួម​ភេទ​ញឹកញាប់​ប៉ុណ្ណា​?

សម្រាប់​កូនស្រី​ ចូរ​ធ្វើការ​រួម​ភេទ​ចូរ​អ្នក​រួម​ភេទ​ញឹកញាប់​បន្តិច​ពីព្រោះ​ ការ​ធ្វើ​ដូច្នេះ​អាច​ កាត់​បន្ថយ​បរិមាណ​ស្ពែ​រ​ម៉ា​តូ​សូ​អ៊ី​ត​ដែល​មាន​ក្រូម៉ូសូម​Y​នៅ​ក្នុង​ទឹកកាម​។​សម្រាប់​កូនប្រុស​វិញ​ អ្នក​គួរតែ​រួម​ភេទ​អោយ​រង្វើល​បន្តិច​ ពីព្រោះ​វា​អាច​បង្កើន​បរិមាណ​មេជី​វិត​ឈ្មោល​ដែល​ មាន​ក្រូម៉ូសូម​Y​នៅ​ក្នុង​ទឹកកាម​។

វិធីផ្សេងទៀត:

ការញែកមេជីវិតរបស់បុរស ដោយ​គ្រូ​ពេទ្យ​ជំនាញ​ដែល​វីធី​ទទួល​បាន​លទ្ធផល​ខ្ពស់ ​ប៉ុន្តែត្រូវ​ការ​​ពេល​​វេលា​​ច្រើន ​និង​​ចំណាយ​​​ថវិកា​ច្រើន។ដោយ​សារ​ភេទ​របស់​ទារក​ក្នុង​​ផ្ទៃ​ត្រូវ​បាន​​កំណត់​​ដោយ​​មេ​ជីវិត​​របស់​ ​បុរស​ ដែល​មាន​ពីរ​ប្រភេទ ​គឺមេ​ជីវិត​ ក្រូម៉ូសូម​ ភេទ​​ស្រី និងមេ​ជីវិត​ ក្រូម៉ូ​សូម​ភេទ​ប្រុស។​​ ប្រសិន​បើ​អូវុលរបស់ស្រ្តីត្រូវបានបង្កកំណើតដោយ មេជីវិត ក្រូម៉ូសូម​ភេទ​ស្រី​នោះនឹងបានទារកភេទ ស្រី។ការញែកមេជីវិតរបស់បុរសដើម្បីកំណត់ភេទរបស់កូន ត្រូវធ្វើឡើង​ដោយអ្នក​មានជំនាញ​ច្បាស់​​លាស់​។

ជ្រើសរើសពេលរួមដំណេក ក្នុងថ្ងៃដែលមានអូវុលរបស់ស្រ្តីជ្រុះ( ​ ១៤​ថ្ងៃ មុននឹងដល់រដូវបន្ទាប់ ករណី​មក​ទៀងទាត់ ) នោះ​និង​មាន​ឱកាសទទួលបានទារកប្រុសភាគច្រើន ប្រសិនបើត្រូវការទារកស្រីគួររួមដំណេកមុនថ្ងៃដែលអូវុលជ្រុះ។

ចំណីអាហារ បើសិនចង់បានកូនប្រុសស្រ្តីត្រូវឧស្សាហ៍ទទូលទានសាច់ ចេក អាហារដែលមានរសជាតិប្រៃបន្តិច ព្រោះវាអាច​ជូយ​​ផលិត​សារជាតិដែលអាចជំរុញ ក្រូម៉ូសូមភេទ​ប្រុសឲ្យនូវបានយូរក្នុង​រៀងកាយម្តាយ​ក្នុងអំឡុងពេល​ដែលចង់បាន ​កូន ។ តែ​បើ​ចង់បានកូនស្រី ត្រូវឧស្សាហ៍ ទទូន បន្លែនិងផ្លែឈើស្រស់ៗជាពិសេសបន្លែពណ៌បៃតង និងទឹកដោះគោ អាហារ​ទាំងនេះអាច​ជូយ​ជំរុញផលិតអាស៊ីតដែលអាចជូយដល់ ក្រូម៉ូសូមភេទស្រី។

ហើយខាងក្រោមនេះគឺជាតារាងដែលអ្នកអាចអនុវត្តន៏បាន៖


ប្រភព៖khmerwonder
ចង់បានកូនប្រុសឬស្រី បានតាមបំណងប្រាថ្នា​បន្ទាប់ពីមើលតារាងនេះ ហើយនិងអនុវត្តន៏ជាប្រចាំ ចង់បានកូនប្រុសឬស្រី បានតាមបំណងប្រាថ្នា​បន្ទាប់ពីមើលតារាងនេះ ហើយនិងអនុវត្តន៏ជាប្រចាំ Reviewed by Thida Khmer on 8:28:00 PM Rating: 5

No comments:

Copy Right@Khmer Updated. Powered by Blogger.