ទស្សនៈ​របស់​អ្នកប្រាជ្ញ​ចិន​ល្បីៗ​

ភ្នំពេញ​៖ ប្រទេស​ចិន​បានកកើតឡើង​តាំងពី​បុរេប្រវត្តិសាស្ត្រ​មក​។ មកដល់ពេលនេះ ចិន​មាន​ប្រជាជន​ជាង​១៤០០​លាន​នាក់ ម្ល៉ោះហើយ​អ្នកប្រាជ្ញ​ជនជាតិ​ចិន ក៏មាន​ចំនួន​កាន់តែច្រើន​ផង   ដែរ​។ តាំងពី​សម័យ​អតីតកាល​មក មាន​អ្នកប្រាជ្ញ​ចិន​ល្បីៗ​ជាច្រើន បាន​បន្សល់​ទ្រឹស្តី​ល្អៗ សម្រាប់​កូនចៅ​ចិន​ជំនាន់​ក្រោយ​។ 

១) ខុង​ជឺ (Confucius) អ្នកប្រាជ្ញ​ចិន​ឆ្នាំ ៥៥១​ដល់ ៤៧៩ មុន​គ្រឹ​ស្ត​សករាជ​។ ទ្រឹស្តី​របស់គាត់ មានតម្លៃ​តាំងពី​សម័យ​បុរេប្រវត្តិ រហូតមកដល់​បច្ចុប្បន្ន​។ ទ្រឹស្តី​ទាំងនោះ​រួមមាន​៖ 
​ក​) ការគ្រប់គ្រង​ដែលមាន​សណ្តាប់ធ្នាប់ គឺ​ត្រូវ​ប្រើ​ទ្រឹស្តី «​កែតម្រូវ​ឲ្យ​ត្រូវ​តាម​ឈ្មោះ​» ពោល គឺ​មនុស្ស​ត្រូវ​ស្គាល់ឈ្មោះ និង​គោរព​តួនាទី​រៀងៗ​ខ្លួន​។ 
​ខ​) ក្នុងការ​គ្រប់គ្រង​ដែល​ល្អ គឺ​ប្រើ​គុណធម៌ ល្អ​ជាង​ប្រើ​ច្បាប់​។ 
​គ​) អំពើ​ណា​ដែល​អ្នក​មិន​ចង់​ឲ្យ​គេ​ធ្វើ​មកលើ​រូបអ្នក ចូរ​អ្នក​កុំ​ធ្វើអំពើ​នោះ​ទៅលើ​អ្នកដទៃ​។  
​ឃ​) ដើម្បី​ឲ្យ​មនុស្ស​មានគុណ​ធម៌ គឺ​ចាប់ផ្តើម​ពី​ឆន្ទៈ និង​ការអប់រំ​…​។  

២) ស៊ុន​ស៊ឺ (​អ្នកប្រាជ្ញ​ផ្នែក​យុទ្ធសាស្ត្រ​សង្គ្រាម​)៖ 
«​បើ​យើង​នៅ​ជិត ត្រូវធ្វើ​ឲ្យ​សត្រូវ​យល់ថា យើង​នៅ​ឆ្ងាយ តែបើ​យើង​នៅ​ឆ្ងាយ​ត្រូវធ្វើ​ឲ្យ​សត្រូវ​យល់ថា​យើង​នៅ​ជិត​…»​។​

៣) តេង ស៊ា​វ​ពីង គឺ​រដ្ឋបុរស​របស់​ចិន​សតវត្ស​ទី​២០ និង​ជា​អ្នកធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន​មានការ​រីកចម្រើន​រហូត​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​។ 
​ទ្រឹស្តី​ដែល​ល្បីល្បាញ​របស់គាត់ គឺ   «​មិន​ខ្វល់​ថា ឆ្មា​ស ឬ ឆ្មា​ខ្មៅ​នោះទេ ឲ្យ​តែ​ចាប់​កណ្តុរ​បាន គឺ​ប្រើ​ទាំងអស់​…»​។​

៤) អ្នកប្រាជ្ញ​នៅក្នុង​រឿង​សាម​កុក​(​នគរ​ទាំងបី​)

លាវ​ប៉ី (​អ្នកគ្រប់គ្រង​នគរ​ស៊ូ​)៖ 
​ក​) ស៊ូ​ឲ្យ​មនុស្ស​ក្នុង​លោក​ក្បត់​ខ្ញុំ តែ​ខ្ញុំ​មិន​ក្បត់​មនុស្ស​ក្នុង​លោក​ដាច់ខាត​។ 
​ខ​) ពេល​ជ្រកកោន​កន្លែង​គេ រឿង​អ្វី​ក៏ត្រូវ​អត់ធ្មត់​។ 
​គ​) គុណធម៌ គឺជា​ឬ​សគល់​ឈរជើង​របស់ខ្ញុំ​។ 

​ឆាវ​ឆាវ (​អ្នកគ្រប់គ្រង​នគរ​អ៊ូយ​)៖ 
​ក​)​ខ្ញុំ​សុខចិត្ត​ក្បត់​មនុស្ស​ក្នុង​លោក តែ​មិន​ឲ្យ​មនុស្ស​ក្នុង​លោក​ក្បត់​ខ្ញុំ​នោះទេ​។ 
​ខ​) តាំងពីដើម​មក ប្រើ​មនុស្ស ទុកចិត្ត​ទើប​ប្រើ បើ​សង្ស័យ​មិន​ប្រើ​។ 
​គ​) បរាជ័យ​មាន​អ្វី​គួរ​ឲ្យ​ខ្លាច តែ​អ្វីដែល​គួរ​ឲ្យ​នោះ គឺ​ចិត្ត​បរាជ័យ​។ 

​ចូ​វ​អ៊ី    (​មេទ័ព​ធំ​របស់​នគរ​តុង​អ៊ូ​)៖ 
​ក​)​បើ​ចង់​ឈ្នះសត្រូវ​យក​សត្រូវ​ធ្វើជា​គ្រូ 
​ខ​)​បើ​ចង់​សួរ​គេ ត្រូវ​ដឹង​ចម្លើយ​របស់គេ​មុន ចាំ​សួរ​! 

​ខុង​មិញ​(​ទីប្រឹក្សា​របស់​លាវ​ប៉ី​)៖ 
​ក​) បើ​ស្លាប់​អាច​ដោះស្រាយ​បញ្ហា​បាន មនុស្ស​ខំ​រស់​ដើម្បី​អ្វី​! 
​ខ​) សន្សឹមៗ បើទោះបី​មិនឆាប់​ឈ្នះ ក៏​មិន​បរាជ័យ​ដែរ​។ 

​លូ​ស៊ូ     (​ទីប្រឹក្សា​នគរ​តុង​អ៊ូ​)៖ 
«​សត្រូវ​ស្រួល​ទប់ទល់ ហើយ​មិត្តភក្តិ​ក៏​ស្រួល​ទប់ទល់​ដែរ តែ​មនុស្ស​ដែលជា​មិត្ត​ផង និង​សត្រូវ​ផង គឺ​ពិបាក​ទប់ទល់​ខ្លាំងណាស់​»​។ 

​ស៊ឺ​ម៉ា​អ៊ី​៖ 
«​ខ្ញុំ​ដក​ដាវ​តែមួយ​លើក តែ​ខ្ញុំ​សំលៀង​វា​១០​ឆ្នាំ​ហើយ​»​។ ស៊ុន​ឈាន​(​អ្នកគ្រប់គ្រង​នគរ​តុង​អ៊ូ​)៖ «​មានតែ​យើង​ខ្លាំង​ខ្លួនឯង​ទេ ទើប​អ្នកដទៃ​ព្រម​ជួយ​យើង​»​។     

​គួ​ន​អ៊ី​(​ប្អូន​ទី​២​របស់​លី​ប៉ី​)៖ 
«​គុណធម៌ គឺមាន​សារសំខាន់​ជាង​ជីវិត​ទៅទៀត​»៕   
ប្រភព៖ thmeythmey.com
ទស្សនៈ​របស់​អ្នកប្រាជ្ញ​ចិន​ល្បីៗ​ ទស្សនៈ​របស់​អ្នកប្រាជ្ញ​ចិន​ល្បីៗ​ Reviewed by Thida Khmer on 5:05:00 PM Rating: 5

No comments:

Copy Right@Khmer Updated. Powered by Blogger.