ឆេះរោងចក្រផលិត iPhone ដែលធំជាងគេក្នុងពិភពលោក
មានករណីអគ្គិភ័យមួយបានកើតឡើងលើរោងចក្រ Foxconn ដែលជារោងចក្រផលិត iPhone ធំជាងគេបំផុត សម្រាប់ផ្គត់ផ្គង់លើទីផ្សារពិភពលោក។ យ៉ាងណាក្ដី ខាងក្រុមហ៊ុន Foxconn បានបញ្ជាក់ថាអគ្គិភ័យបានឆាបឆេះផ្នែកមួយចំនួននៃរោងចក្រប៉ុណ្ណោះ ហើយមិនមានអ្នកណារងគ្រោះ និងគ្មានផលប៉ះពាល់អ្វីដល់សង្វាក់ផលិតកម្មនោះទេ។
អាជ្ញាធរក្នុងតំបន់បានរកឃើញមូលហេតុដែលបង្កើតជាអគ្គិភ័យនេះ គឺបណ្ដាលមកពីកង្ហារម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបូមខ្យល់ដែលនៅលើដំបូលអាគារនៃរោងចក្រ។
Foxconn ធ្លាប់ឆេះម្ដងហើយកាលពីឆ្នាំ ២០១១ ដែលកាលនោះបណ្ដាលមកពីការផ្ទុះ iPad 2 ដែលធ្វើឲ្យមានបុគ្គលិក ៣នាក់ស្លាប់ និងរបួសជាង ១៥នាក់៕
ប្រភព៖ Sabay
អាជ្ញាធរក្នុងតំបន់បានរកឃើញមូលហេតុដែលបង្កើតជាអគ្គិភ័យនេះ គឺបណ្ដាលមកពីកង្ហារម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបូមខ្យល់ដែលនៅលើដំបូលអាគារនៃរោងចក្រ។
Foxconn ធ្លាប់ឆេះម្ដងហើយកាលពីឆ្នាំ ២០១១ ដែលកាលនោះបណ្ដាលមកពីការផ្ទុះ iPad 2 ដែលធ្វើឲ្យមានបុគ្គលិក ៣នាក់ស្លាប់ និងរបួសជាង ១៥នាក់៕
ប្រភព៖ Sabay
ឆេះរោងចក្រផលិត iPhone ដែលធំជាងគេក្នុងពិភពលោក
Reviewed by Thida Khmer
on
10:20:00 AM
Rating:

No comments: