ប្រទេសតូចជាងគេបំផុតទាំង១០ក្នុងលោក
ក្នុងចំណោមប្រទេសជាង២០០ ក្នុងពិភពលោក គ្រប់គ្នាភាគច្រើនប្រហែលជាដឹងហើយថាប្រទេសណាដែលមានផ្ទៃដីធំជាងគេ តែបើនិយាយពីប្រទេសតូចជាងគេវិញ ភាគច្រើនពុំសូវស្គាល់ ឬមិនធ្លាប់ឮឈ្មោះប្រទេសទាំងនោះផង។ ប្រទេសខ្លះជាប្រជាជាតិតូចមែនទែន ដែលមានផ្ទៃដីមិនដល់មួយគីឡូម៉ែត្រការ៉េនោះទេ ដែលភាគច្រើនជាកោះនៅតាមសមុទ្រប៉ាស៊ីហ្វិក និងការ៉ាបៀន។ ទោះប្រជាជាតិទាំងនោះតូច ប៉ុន្តែមានរដ្ឋាភិបាល និងវប្បធម៌ផ្ទាល់ខ្លួនដ៏សម្បូរបែប។
១០. ប្រទេសហ្គ្រេណាដា (៣៤៤ គីឡូម៉ែត្រការ៉េ)
ជាប្រជាជាតិលើកោះក្នុងសមុទ្រការ៉ាបៀន ហ្គ្រេណាដា ត្រូវបានគេស្គាល់ថាជា «កោះគ្រឿងទេស» ព្រោះមានប្រជាជនដាំដុះដំណាំចន្ទន៍គ្រឹះស្នា និងផ្លែ mace ធំជាងគេបំផុតក្នុងលោក ដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យកោះ Trinidad និង Tobago និងធ្លាប់នៅក្រោមអាណានិគមបារាំងពីឆ្នាំ ១៦៤៩ ដល់ ១៧៦៣។ លំហូរឥទ្ធិពលប្រពៃណី និងវប្បធម៌បារាំង បានជ្រាបចូលយ៉ាងខ្លាំងតាំងពីពេលនោះមក និងមានសំណង់បារាំងបន្សល់ទុកយ៉ាងច្រើនផងដែរ។ ចំណែកប្រជាជនមានចំនួន ១០២ ៨៩៧នាក់ក្នុងឆ្នាំ ២០១៣ (យោងតាមធនាគារពិភពលោក)។
៩. ប្រទេសម៉ាល់តា (៣១៦ គីឡូម៉ែត្រការ៉េ)
៨. ប្រទេសម៉ាល់ឌីវ ( ៣០០ គីឡូម៉ែត្រការ៉េ)
កោះម៉ាឌីវ ជាប្រទេសតូចបំផុតនៅអាស៊ី ស្ថិតនៅមហាសមុទ្រឥណ្ឌា និងធ្លាប់ជាប់នៅក្រោមអាណានិគមប្រទេសមហាអំណាចជាច្រើនដូចជា ព័រទុយហ្គាល់ ហូឡង់ និងចក្រភពអង់គ្លេស តែទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៦៥។ ចំនួនប្រជាជនមាន ៣៤៥ ០២៣នាក់ (ឆ្នាំ ២០១៣)។
៧. ប្រទេស Saint Kitts and Nevis (២៦១ គីឡូម៉ែត្រការ៉េ)
កោះទាំងពីរស្ថិតនៅក្នុងសមុទ្រការ៉ាបៀន និងធ្លាប់កាន់កាប់ដោយបណ្ដាប្រទេសនៅ អឺរ៉ុប។ សេដ្ឋកិច្ចប្រទេសនេះ ពឹងអាស្រ័យលើ ចំណូលទេសចរ កសិកម្ម និងឧស្សាហកម្មផលិតតូចៗ។ កោះនេះ ផ្ដល់កន្លែងងូតទឹកដ៏អស្ចារ្យ គយគន់ទេសភាពជីវិតសត្វក្នុងទឹក មានរមណីយដ្ឋាន និងសណ្ឋាគារប្រណិតៗច្រើនផងដែរ។ចំនួនប្រជាជនមាន ៥៤ ១៩១នាក់ (ឆ្នាំ ២០១៣)។
៦. ប្រទេសលិចទេនស្តែន (១៦០ គីឡូម៉ែត្រការ៉េ)
ប្រទេសនេះនិយាយភាសាអាល្លឺម៉ង់ ស្ថិតនៅតាមជួរភ្នំអាល់ Alps នៅចន្លោះប្រទេសស្វីស និងអូទ្រីស។ ទោះបីផ្ទៃដីតូច តែប្រទេសនេះស្ថិតក្នុងចំណោមប្រទេសមានជាងគេបំផុតក្នុងលោក ដោយគិតចំណូលផលិតផលក្នុងស្រុកសរុប GDP និងមានអត្រាអ្នកការងារធ្វើទាបបំផុត ១,៥% ប៉ុណ្ណោះ។ ចំនួនប្រជាជន ៣៦ ៩២៦នាក់ (ឆ្នាំ ២០១៣)។
៥.ប្រទេសសាន់ម៉ារីណូ ( ៦១ គីឡូម៉ែត្រការ៉េ)
៤. ប្រទេសទូវ៉ាលូ (២៦ គីឡូម៉ែត្រការ៉េ)
ប្រទេសនេះមានទីតាំងក្នុងសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិចប្រទេសអូស្ត្រាលី ដែលគេធ្លាប់ស្គាល់ថាជាកោះ Ellice Islands។ ចំនួនប្រជាជនមាន ១០ ០០០នាក់ មានផ្លូវប្រវែង ៨គីឡូម៉ែត្រ មានមន្ទីរពេទ្យតែមួយគត់។ ទូវ៉ាលូ ធ្លាប់ជាទឹកដីរបស់ចក្រភពអង់គ្លេស ប៉ុន្តែបានទទួលឯករាជ្យនៅឆ្នាំ ១៩៧៨។ ភ្ញៀវទេសចរទៅទស្សនាមានចំនួនតិចជាង ២ពាន់នាក់ប៉ុណ្ណោះ ប៉ុន្តែសម្បូរដោយអ្នកទៅរកស៊ី។
៣. ប្រទេសណូរុ (២១ គីឡូម៉ែត្រការ៉េ)
ជាកោះស្ថិតនៅភាគខាងកើតប្រទេសអូស្ត្រាលី ណូរុជាប្រទេសកោះ តូចជាងគេបំផុតក្នុងលោក។ ពីមុនគេធ្លាប់ស្គាល់ថាជាកោះរីករាយ (Pleasant Island) ធនធានរ៉ែផូស្វាតសម្បូរខ្លាំង តែឥឡូវបានធ្លាក់ចុះ ដែលនាំឲ្យប្រជាជនអត់ការងារធ្វើជាង ៩០% ដោយ ១០% ធ្វើការរដ្ឋ។ ណូរុ ល្បីខាងប្រជាជនធាត់ជ្រុលច្រើនជាងគេក្នុងលោក ដោយបុរសមាន ៩៧% និងស្ត្រី ៩៣% ដែលធាត់លើសទម្ងន់។ ដោយសារបញ្ហានេះ ណូរុ ជាប្រទេសមានអត្រាអ្នកកើតជំងឺទឹកនោមផ្អែម កម្រិត២ ខ្ពស់បំផុត និងមានចំនួនប្រជាជន ៤០% កើតជំងឺប្រចាំកាយ។
២. ប្រទេសម៉ូណាកូ (២ គីឡូម៉ែត្រការ៉េ)
ប្រទេសនេះស្ថិតនៅតាមឆ្នេរ French Riviera នៃសមុទ្រមេឌីទែរ៉ាណេ ភាគអាគ្នេយ៍ប្រទេសបារាំង។ ម៉ូណាកូ គឺជាសំបុកមានមហាសេដ្ឋីលានដុល្លារ ពាន់លានដុល្លារដ៏ច្រើនមួយក្នុងលោក។ ប្រជាជនមានចំនួន ៣៦ ០០០នាក់ ភាគច្រើននិយាយភាសាបារាំង និងជាប្រទេសមានមនុស្សរស់នៅកកកុញគ្នា។
១. បុរីវ៉ាទីកង់ (០,៤៤ គីឡូម៉ែត្រការ៉េ)
ប្រទេសតូចជាងគេបំផុតក្នុងលោកគឺបូរីវ៉ាទីកង់ មានទីតាំងព័ទ្ធជុំវិញដោយទីក្រុងរ៉ូម ប្រទេសអ៊ីតាលី តែទីស្នាក់ការធំរបស់វិហារកាតូលិក នៅចំកណ្ដាលប្រទេសនេះ។ សម្រាប់ចំណូលប្រទេសបានមកពីលក់វត្ថុអនុស្សាវរីយ៍ ដល់អ្នកទេសចរ និងតម្លៃសំបុត្រចូលទស្សនាសារមន្ទីរបុរាណ។ ចំនួនប្រជាជនមាន ៤៥១នាក់ (ឆ្នាំ ២០១២)៕
ប្រភព៖ Sabay

ម៉ាល់តាជាប្រទេសដែនកោះ ស្ថិតនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ដោយមានកោះចំនួនបី បូកបញ្ចូលគ្នាបង្កើតជាសាធារណរដ្ឋម៉ាល់តា គឺ Gozo, Comino និងម៉ាល់តា ធំជាងគេ។ ប្រទេសនេះមានប្រជាជនជាង ៤៥ម៉ឺននាក់ ដែលចំនួននេះធ្វើឲ្យប្រទេសស្ថិតនៅក្នុងចំណោមប្រទេសមានប្រជាជនរស់នៅកកកុញមួយ ក្នុងលោក។
កោះម៉ាឌីវ ជាប្រទេសតូចបំផុតនៅអាស៊ី ស្ថិតនៅមហាសមុទ្រឥណ្ឌា និងធ្លាប់ជាប់នៅក្រោមអាណានិគមប្រទេសមហាអំណាចជាច្រើនដូចជា ព័រទុយហ្គាល់ ហូឡង់ និងចក្រភពអង់គ្លេស តែទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៦៥។ ចំនួនប្រជាជនមាន ៣៤៥ ០២៣នាក់ (ឆ្នាំ ២០១៣)។
៧. ប្រទេស Saint Kitts and Nevis (២៦១ គីឡូម៉ែត្រការ៉េ)
កោះទាំងពីរស្ថិតនៅក្នុងសមុទ្រការ៉ាបៀន និងធ្លាប់កាន់កាប់ដោយបណ្ដាប្រទេសនៅ អឺរ៉ុប។ សេដ្ឋកិច្ចប្រទេសនេះ ពឹងអាស្រ័យលើ ចំណូលទេសចរ កសិកម្ម និងឧស្សាហកម្មផលិតតូចៗ។ កោះនេះ ផ្ដល់កន្លែងងូតទឹកដ៏អស្ចារ្យ គយគន់ទេសភាពជីវិតសត្វក្នុងទឹក មានរមណីយដ្ឋាន និងសណ្ឋាគារប្រណិតៗច្រើនផងដែរ។ចំនួនប្រជាជនមាន ៥៤ ១៩១នាក់ (ឆ្នាំ ២០១៣)។
៦. ប្រទេសលិចទេនស្តែន (១៦០ គីឡូម៉ែត្រការ៉េ)
ប្រទេសនេះនិយាយភាសាអាល្លឺម៉ង់ ស្ថិតនៅតាមជួរភ្នំអាល់ Alps នៅចន្លោះប្រទេសស្វីស និងអូទ្រីស។ ទោះបីផ្ទៃដីតូច តែប្រទេសនេះស្ថិតក្នុងចំណោមប្រទេសមានជាងគេបំផុតក្នុងលោក ដោយគិតចំណូលផលិតផលក្នុងស្រុកសរុប GDP និងមានអត្រាអ្នកការងារធ្វើទាបបំផុត ១,៥% ប៉ុណ្ណោះ។ ចំនួនប្រជាជន ៣៦ ៩២៦នាក់ (ឆ្នាំ ២០១៣)។
៥.ប្រទេសសាន់ម៉ារីណូ ( ៦១ គីឡូម៉ែត្រការ៉េ)
ប្រទេសនេះព័ទ្ធជុំវិញដោយប្រទេសអ៊ីតាលីទាំងស្រុង និងជារដ្ឋអធិបតេយ្យចំណាស់ជាងគេមួយក្នុងលោក ហើយថែមទាំងជាប្រទេសអ្នកមានដែរ ដោយមាន GDP ខ្ពស់។ ប្រទេសនេះតូចជាងគេទី ៣នៅអឺរ៉ុប និងមានប្រជាជន ៣០ ០០០នាក់ រួមនឹងអត្រាអ្នកអត់ការងារធ្វើទាបបំផុតផងដែរ។
៤. ប្រទេសទូវ៉ាលូ (២៦ គីឡូម៉ែត្រការ៉េ)
ប្រទេសនេះមានទីតាំងក្នុងសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិចប្រទេសអូស្ត្រាលី ដែលគេធ្លាប់ស្គាល់ថាជាកោះ Ellice Islands។ ចំនួនប្រជាជនមាន ១០ ០០០នាក់ មានផ្លូវប្រវែង ៨គីឡូម៉ែត្រ មានមន្ទីរពេទ្យតែមួយគត់។ ទូវ៉ាលូ ធ្លាប់ជាទឹកដីរបស់ចក្រភពអង់គ្លេស ប៉ុន្តែបានទទួលឯករាជ្យនៅឆ្នាំ ១៩៧៨។ ភ្ញៀវទេសចរទៅទស្សនាមានចំនួនតិចជាង ២ពាន់នាក់ប៉ុណ្ណោះ ប៉ុន្តែសម្បូរដោយអ្នកទៅរកស៊ី។
៣. ប្រទេសណូរុ (២១ គីឡូម៉ែត្រការ៉េ)
ជាកោះស្ថិតនៅភាគខាងកើតប្រទេសអូស្ត្រាលី ណូរុជាប្រទេសកោះ តូចជាងគេបំផុតក្នុងលោក។ ពីមុនគេធ្លាប់ស្គាល់ថាជាកោះរីករាយ (Pleasant Island) ធនធានរ៉ែផូស្វាតសម្បូរខ្លាំង តែឥឡូវបានធ្លាក់ចុះ ដែលនាំឲ្យប្រជាជនអត់ការងារធ្វើជាង ៩០% ដោយ ១០% ធ្វើការរដ្ឋ។ ណូរុ ល្បីខាងប្រជាជនធាត់ជ្រុលច្រើនជាងគេក្នុងលោក ដោយបុរសមាន ៩៧% និងស្ត្រី ៩៣% ដែលធាត់លើសទម្ងន់។ ដោយសារបញ្ហានេះ ណូរុ ជាប្រទេសមានអត្រាអ្នកកើតជំងឺទឹកនោមផ្អែម កម្រិត២ ខ្ពស់បំផុត និងមានចំនួនប្រជាជន ៤០% កើតជំងឺប្រចាំកាយ។
២. ប្រទេសម៉ូណាកូ (២ គីឡូម៉ែត្រការ៉េ)
ប្រទេសនេះស្ថិតនៅតាមឆ្នេរ French Riviera នៃសមុទ្រមេឌីទែរ៉ាណេ ភាគអាគ្នេយ៍ប្រទេសបារាំង។ ម៉ូណាកូ គឺជាសំបុកមានមហាសេដ្ឋីលានដុល្លារ ពាន់លានដុល្លារដ៏ច្រើនមួយក្នុងលោក។ ប្រជាជនមានចំនួន ៣៦ ០០០នាក់ ភាគច្រើននិយាយភាសាបារាំង និងជាប្រទេសមានមនុស្សរស់នៅកកកុញគ្នា។
១. បុរីវ៉ាទីកង់ (០,៤៤ គីឡូម៉ែត្រការ៉េ)
ប្រទេសតូចជាងគេបំផុតក្នុងលោកគឺបូរីវ៉ាទីកង់ មានទីតាំងព័ទ្ធជុំវិញដោយទីក្រុងរ៉ូម ប្រទេសអ៊ីតាលី តែទីស្នាក់ការធំរបស់វិហារកាតូលិក នៅចំកណ្ដាលប្រទេសនេះ។ សម្រាប់ចំណូលប្រទេសបានមកពីលក់វត្ថុអនុស្សាវរីយ៍ ដល់អ្នកទេសចរ និងតម្លៃសំបុត្រចូលទស្សនាសារមន្ទីរបុរាណ។ ចំនួនប្រជាជនមាន ៤៥១នាក់ (ឆ្នាំ ២០១២)៕
ប្រភព៖ Sabay
ប្រទេសតូចជាងគេបំផុតទាំង១០ក្នុងលោក
Reviewed by Thida Khmer
on
9:33:00 AM
Rating:

No comments: