អាថ៌កំបាំងដ៏រន្ធត់ នៅពីក្រោយការរកឃើញ ខ្មោចរថយន្តរាប់រយគ្រឿងនៅក្នុងព្រៃ នៅបែលហ្ស៊ិក

បរទេស៖ នៅព្រៃដ៏ធំក្រាស់ធ្មឹកមួយដែលមានទីតាំងស្ថិតនៅក្នុងប្រទេសបែលហ្ស៊ិក បានធ្វើអោយមនុស្សជាច្រើនមានការខ្លាចញញើតយ៉ាងខ្លាំង នៅពេលដែលបានឃើញសុទ្ធតែខ្មោចរថយន្តនៅកប់ក្នុងស្មៅយ៉ាងក្រាស់ បែបនេះ ។ មនុស្សមួយចំនួនធំតែងតែមានចម្ងល់ ពីរថយន្ត រាប់រយគ្រឿងដែលនៅជាប់តម្រៀបគ្នាដូចសាកសពបែបនេះ។
បើយោងតាមរឿងព្រេងនិទានមួយបានដំណាលថា ខ្មោចរថយន្តដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះវាគឺជាកម្មសិទ្ធរបស់ទាហ៊ានអាមេរិក។ នៅក្នុងអំឡុងសង្រ្គាម លោកលើកទី II ហើយដោយសារតែរថយន្តមានចំនួនច្រើនពេកពួកទាហ៊ានទាំងនោះមិនអាចយកវាទៅកាន់ប្រទេសរបស់ខ្លួនវិញអស់នោះទេ ដូចនេះពួកទាហ៊ានទាំងអស់នោះបានសម្រេចចិត្តលាក់វាទុកនៅក្នុងព្រៃ ហើយរងចាំមកយកវាមកថ្ងៃក្រោយ តែមកដល់ពេលនេះវាត្រូវបានទុកចោលរហូត ។

ទន្ទឹមនឹងនេះដែរ កន្លែងដែលទាហ៊ានអាមេរិកទាំងនោះបានលាក់ទុក គឺវាមិនមែនមានត្រឹមតែមួយកន្លែងប៉ុននោះទេ ពោលគឺវាមានរហូតទៅដល់ ៤ កន្លែងឯណោះ ដែលចំនួនរថយន្តសរុបមានប្រមាណជា ៥០០ គ្រឿង​តែអកុសលរថយន្តទាំងនោះត្រូវបានចោរលួចម្តងៗរហូតដល់ស្ទើរអស់ទៅហើយ។

ទោះជាយ៉ាងណាក៏ដោយ ទីបញ្ចុះសាកសពរថយន្តទាំងនេះត្រូវបានគេបោសសម្អាត​ ចេញបាត់ទៅហើយកាលពីអំឡុងឆ្នាំ ២០១០ តែវានៅតែដក់នៅចិត្តមនុស្សគ្រប់គ្នា ពីទីកន្លែងដ៏អាថ៌កំបាំងមានតែមួយលើពិភពលោកនេះ៕






ប្រភព៖បរទេស
អាថ៌កំបាំងដ៏រន្ធត់ នៅពីក្រោយការរកឃើញ ខ្មោចរថយន្តរាប់រយគ្រឿងនៅក្នុងព្រៃ នៅបែលហ្ស៊ិក អាថ៌កំបាំងដ៏រន្ធត់ នៅពីក្រោយការរកឃើញ ខ្មោចរថយន្តរាប់រយគ្រឿងនៅក្នុងព្រៃ នៅបែលហ្ស៊ិក Reviewed by Thida Khmer on 9:46:00 AM Rating: 5

No comments:

Copy Right@Khmer Updated. Powered by Blogger.