ប្រធានក្លឹប Buriram ទទួល​ស្គាល់​ចំណុច​ខ្សោយ ក្រោយ​ចាញ់ Cam-All Star ៦-៥

ភ្នំពេញ៖លោក Chidchob ប្រធានក្លឹបជើងឯក​លីក​កំពូល​ថៃ Buriram United បាន​សម្ដែង​​នូវ​ភាព​សោក​ស្ដាយ​ជា​ខ្លាំង សម្រាប់​ការ​បរា​ជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា Cambodia All Star ដោយ​លទ្ធ​​ផល ៦-៥ ក្នុង​ជំនួប​មិត្ត​ភាព​​អន្ដរ​ជាតិ ដើម្បី​សប្បុ​រស​ធម៌ ដែល​ទើប​បញ្ចប់​នៅ​យប់​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​​២០១៦​នេះ ។
បន្ទាប់ពីទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Cambodia All Star លោក Newin Chidchob បានសរសេរ​ខកចិត្ត​មួយ បង្ហោះ​នៅ​លើ Page ផ្ទាល់របស់ក្លឹប Buriram United ដោយបុរសជនជាតិថៃរូបនេះ បានលើកឡើងថា កីឡាករ​របស់​លោកបានចាប់​ផ្ដើម​​យ៉ាងល្អ នៅតង់​ទី១ ដែលអាចរកបានគ្រាប់បាល់នាំមុខ ១-០ លើក្រុម Cambodia All Star របស់កម្ពុជា ។ ប៉ុន្ដែការ​នាំមុខ​នោះ បែរជាធ្វើកីឡាករ​របស់​ខ្លួន មានការធ្វេសប្រហែស នាំឲ្យកីឡាករកម្ពុជា មានឱកាសរក​បានគ្រាប់បាល់តាមស្មើទៅវិញ ។
លោក Newin Chidchob បានបញ្ជាក់ថា «ក្នុងការប្រកួតនេះ កីឡាករយើងបានប្រើអស់បច្ចេកទេស និង​ទិចនិករបស់ខ្លួន​ហើយ ប៉ុន្ដែយើងនៅតែមានចំណុចខ្លាំង និងចំណុចខ្សោយ ។ ខ្ញុំសូមអគុណដល់កីឡាករ ដែលខិតខំអស់ពីសមត្ថភាព ដើម្បី​ប្រកួតប្រជែង ប៉ុន្ដែខ្ញុំ​សុំទោសអ្នកគាំទ្រ ចំពោះលទ្ធផលមិនល្អនេះ» ។
គួរបញ្ជាក់ថា សម្រាប់ជំនួបមិត្តភាពអស្ចារ្យនេះក្រុម Buriram United បានទទួលគ្រាប់បាល់នាំមុខ ១គ្រាប់​មុននឹង​បញ្ចប់​តង់​ទី១ ។ បន្ទាប់មកទើបកីឡាករ ប្រាក់ មុន្នីឧត្តម រកបានគ្រាប់​បាល់តាមស្មើ ១-១ វិញ នៅ​ដើម​តង់ទី២ ។ បន្ដិច​ក្រោយមក​កីឡា​ករ​​ប្រេស៊ីលរបស់ Buriram United បាន​ធ្វើ​សម្រេច​គ្រាប់​បាល់​នាំមុខជាថ្មី ប៉ុន្ដែត្រូវខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ​វាយបក​តាមស្មើវិញ ២-២ រហូតដល់​ចប់​ការប្រកួពេញ​ម៉ោងតែម្ដង ។
ប៉ុន្ដែដោយសារការប្រកួតមិត្ដភាពនេះ តម្រូវឲ្យមានក្រុមឈ្នះ និងចាញ់ ដើម្បីលើកពាននោះ គណៈ​កម្មការ​តម្រូវឲ្យ​ក្រុម​ទាំង​ពីរ ប្រកួតរកឈ្នះ និងចាញ់ ដើម្បីក្លាយជាម្ចាស់ពានមិត្តភាពជាប្រវត្តិសាស្ដ្រនេះ តាមរយៈ​ការទាល់បាល់ប៉េណាល់ទីចម្ងាយ ១១ម៉ែត្រ​​ចំនួន ៥គ្រាប់ម្ខាង ដើម្បីកាត់សេចក្ដី ហើយលទ្ធផល ក្រុម Cambodia All Star ជាអ្នកឈ្នះ ក្រោយធ្វើសម្រេចបាន ៤គ្រាប់ រីឯកីឡាករ Buriram United ធ្វើសម្រេចបានត្រឹម ៣គ្រាប់ប៉ុណ្ណោះ៕
ប្រធានក្លឹប Buriram ទទួល​ស្គាល់​ចំណុច​ខ្សោយ ក្រោយ​ចាញ់ Cam-All Star ៦-៥ ប្រធានក្លឹប Buriram ទទួល​ស្គាល់​ចំណុច​ខ្សោយ ក្រោយ​ចាញ់ Cam-All Star ៦-៥ Reviewed by Thida Khmer on 11:54:00 PM Rating: 5

No comments:

Copy Right@Khmer Updated. Powered by Blogger.