មិនគួរឲ្យជឿ រូបថតដំឡូងមួយមើមមានតម្លៃជាង ១ លានដុល្លារ
![]() |
លោក ខេវិន អាបូស ជាងថតរូប និងរូបភាព ដំឡូងដែលលក់ក្នុងតម្លៃជាង ១ លានដុល្លារ។ |
នេះបើតាមសារព័ត៌មាន Business Insider។ ជាជាងថតរូបឲ្យកំពូលតារាល្បីៗ ជនជាតិអៀរឡង់ ខេវិន អាបូស ក៏ចូលចិត្តថតរូបដំឡូង ដោយបានផ្ដិតយករូបដំណាំមើមទាំងនេះរាប់ពាន់សន្លឹកលើផ្ទៃពណ៌ខ្មៅ។
ជាងថតវ័យ ៤៧ ឆ្នាំរូបនេះ បានប្រាប់ Sunday Times ថា៖ «យើងបានញ៉ាំស្រាក្រហមជាមួយគ្នា ហើយគាត់និយាយថា គាត់ពិតជាពេញចិត្តរូបនោះណាស់។ ថែមស្រាម្នាក់មួយកែវទៀត គាត់បន្ថែមថា គាត់ត្រូវការវា។ យើងបានចរចាតម្លៃត្រូវគ្នានៅពីរសប្តាហ៍ក្រោយមក»។
ពិតជាមិនគួរឲ្យជឿសោះឡើយ រូបថតដំឡូងមួយមើមនោះ អាចលក់ក្នុងតម្លៃមិនកាត់ថ្លៃគឺរហូតដល់ជាង ១ លានដុល្លារឯណោះ៕
ប្រភព៖ Khmerpost
មិនគួរឲ្យជឿ រូបថតដំឡូងមួយមើមមានតម្លៃជាង ១ លានដុល្លារ
Reviewed by Thida Khmer
on
1:09:00 PM
Rating:

No comments: