ក្រសួងសុខាភិបាល ប្រកាសពីរបៀប ការពារបង្ការ វីរុសហ្ស៊ីកា
ភ្នំពេញ៖ ក្រសួងសុខាភិបាល កម្ពុជានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ បានប្រកាសបន្ថែម ដល់សាធារណៈជន ឲ្យយល់ពីរបៀបបង្ការ ជំងឺឆ្លងបណ្តាល មកពីវីរុសហ្ស៊ីកា (Zika Virus) ខណៈវីរុសនេះ កំពុងរាតត្បាតនៅប្រទេស មួយចំនួនក្នុងពិភពលោក ដែលបង្កឲ្យមានការ ព្រួយបារម្ភជាខ្លាំង ។
ជំងឺហ្ស៊ីកា គឺជាវីរុសមួយប្រភេទ បានចូលរួមចំណែកបង្កក្តីបារម្ភ របស់អង្គការសុខភាព ពិភពលោក ហើយក្រសួងសុខាភិបាលក ម្ពុជាក៏បានជូនដំណឹងដើម្បី ឲ្យប្រជាពលរដ្ឋមានការ ប្រុងប្រយ័ត្នខ្ពស់ ។ ជំងឺនេះដែរ មានលក្ខណៈដូច ទៅនឹងជំងឺគ្រុនឈាម មានអាការៈ គ្រុនក្តៅ ឈឺក្បាល មានកន្ទួលក្រហមលើស្បែក ក្រហមភ្នែក និងឈឺសន្លាក់ ជាដើម។ ភាគច្រើនជំងឺនេះ វាជាសះស្បើយឡើងវិញ ក្នុងអំឡុង២ទៅ៧ថ្ងៃ និងមានអត្រាកម្រិត ស្លាប់តិចតូចណាស់ ។
នៅកម្ពុជា ជំងឺនេះ បានរកឃើញនៅឆ្នាំ២០១០ ប៉ុន្តែអ្នកជំងឺបាន ជាសះស្បើយវិញ ហើយចាប់ពីពេលនោះមក ពុំមានករណីនេះកើត ឡើងនោះឡើយ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា «ការទប់ស្កាត់ និងការពារជំងឺហ្ស៊ីកា គឺវាដូចទៅនឹងជំងឺ គ្រុនឈាមដែរ គឺផ្អែកទៅលើ ការពារកុំឲ្យមូលខ្លាខាំ តាមរយៈការកំចាត់វត្ថុដក់ទឹក ដែលជាជំរកសត្វមូស» ។
លោករដ្ឋមន្ត្រីបានស្នើទៅ កាន់អាជ្ញាធរមូលដ្ឋាន ត្រូវដឹកនាំចលនា ប្រជាជននៅក្នុងសហគមន៍ ក្នុងការកំចាត់ជំរកដង្កូវទឹក ដែលនាំឲ្យមានមូសបង្កជំងឺ ស្លៀកខោជើងវែង និងអាវដៃវែង និងសំរាន្តក្នុងមុង បើមានរោគសញ្ញាខាងលើ ត្រូវទៅកាន់មជ្ឈមណ្ឌល សុខភាពដែលនៅក្បែរអ្នក ។
ក្នុងសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល ក៏បានដាស់តឿន សម្រាប់អ្នកដែល ធ្វើដំណើរទៅកាន់ ទ្វីបអាហ្វ្រិក អាមេរិកខាងត្បូង និងអាមេរិកកណ្តាល ត្រូវប្រុងប្រយ័ត្ន កុំឲ្យមូសខ្លាខាំ ។
ប្រភព៖ Khmerload

បញ្ជាក់ផងដែរថា ជំងឺហ្ស៊ីកា រកឃើញដំបូងនៅ លើសត្វស្វាក្នុងឆ្នាំ១៩៤៧ និងលើមនុស្សក្នុងឆ្នាំ១៩៥២ នៅប្រទេស អ៊ូហ្គាន់ដា (Uganda) បន្ទាប់មកជំងឺនេះ
បានផ្ទុះរប៉េះរប៉ោះ នៅទ្វីបអាហ្វ្រិក អាមេរិក និង អាស៊ីប៉ាស៊ីហ្វិក៕ប្រភព៖ Khmerload
ក្រសួងសុខាភិបាល ប្រកាសពីរបៀប ការពារបង្ការ វីរុសហ្ស៊ីកា
Reviewed by Thida Khmer
on
10:38:00 PM
Rating:

No comments: