ជិះម៉ូតូចេញពី​ហូប​ការ​វិញ​ជួប​គ្រោះថ្នាក់​ចរាច​ណ៍ ប្តី​ស្លាប់ ប្រពន្ធ​របួសធ្ងន់

ខេត្តស្ទឹងត្រែង ៖ កាលពី​វេលា​ម៉ោងជាង​០៩​យប់​ថ្ងៃ​ទី​២៤ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ក្បែរ​ស្ពានថ្ម ក្នុងភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ប្ញ​ស្សី ក្រុង​ស្ទឹង​ត្រែង មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង បណ្តាល​ឱ្យ​បុរស​ជា​ប្តី​ស្លាប់ ក្រោយ​កើតហេតុ​១​ម៉ោង
រីឯ​ប្រពន្ធ​បាន​របួសធ្ងន់ បន្ទាប់​ពួក​គាត់​ជិះ​ម៉ូតូ​ចេញពី​ពិធី​មង្គលការ​គេ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ ក៏​ត្រូវ​រថយន្ត​បុក​តែ​ម្តង ។

ប្រភព​ឱ្យ​ដឹង​ថា រថយន្ត​បង្កហេតុ​បាន​បើក​យ៉ាង​លឿន​ពី​ចំណុច​កើតហេតុ​គេ​ខ្លួន​បាត់ ។ ចំណែក​ជន​រង​គ្រោះ​ប្តី​-​ប្រពន្ធ​បាន​ដេក
រ​ណូ​ក​រណែល​ក្នុង​ស្នាមភ្លោះ ក្រោយ​រយៈពេល​មួយ​ម៉ោង រថយន្ត​សង្គ្រោះ​មិន​ទាន់​មក​ដល់ ជន​រង​គ្រោះជា​ប្តី​បាន​ស្លាប់​នៅ​និង​កន្លែង លុះ​មួយសន្ទុះ​ក្រោយ ទើប​មាន​គេ​ដឹក​ស្ត្រី​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

ក្រុម​គ្រូពេទ្យ​សង្គ្រោះ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាន​និយាយ​ថា បុរស​ជា​ប្តី​បាន​ស្លាប់​មុន​ពេល​ត្រូវ​គេ​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ ចំណែក​ស្ត្រី​រង​គ្រោះ​បាន​របួស​បាក់​ភ្លៅ​ឆ្វេង​៣​កំណាត់ និង​បាក់ឆ្អឹង​ជំនី​ខាងឆ្វេង​៤​កាំ​ដែល កំពុងធ្វើការ​សង្គ្រោះ​បន្ទាន់ ។ មន្ត្រី​នគរបាល​ចរាច​ណ៍​ជើង​គោក​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​ហេតុ​ការ​នេះ​មានឈ្មោះ​ព្រំ សំ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ពុធ កៃ​សន អាយុ​៤៨​ឆ្នាំ របួសធ្ងន់ ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ ស្ទឹង​ត្រែង​១A-៥៥៧៧ ចេញពី​ហូប​ការ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្នុង​គោលដៅ​ពី​លិចទៅ​កើត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ត្រូវ​រថយន្ត​ម៉ាក​ធុន​ត្រា ពណ៌​ស្ករ ពាក់​ស្លាក់​លេខ​ភ្នំពេញ​២AD-៦១១៩​បុក​ពេញទំហឹង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​កើតមក​លិច ។


ប្រភព៖កោះសន្តិភាព
ជិះម៉ូតូចេញពី​ហូប​ការ​វិញ​ជួប​គ្រោះថ្នាក់​ចរាច​ណ៍ ប្តី​ស្លាប់ ប្រពន្ធ​របួសធ្ងន់ ជិះម៉ូតូចេញពី​ហូប​ការ​វិញ​ជួប​គ្រោះថ្នាក់​ចរាច​ណ៍ ប្តី​ស្លាប់ ប្រពន្ធ​របួសធ្ងន់ Reviewed by Thida Khmer on 8:31:00 PM Rating: 5

No comments:

Copy Right@Khmer Updated. Powered by Blogger.