ក្រុង​សៀមរាប​ហាម​មិន​ឲ្យ​ដុត​ផាវ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​



លោក សូរ បា្លតុង អភិបាល​ក្រុង​សៀមរាប ខេត្តសៀមរាប
​សៀមរាប​៖ នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​នឹង​ចូលមក​ដល់​។ ក្នុង​បំណង​រក្សា​សុវត្ថិភាព​ប្រជាពលរដ្ឋ អភិបាលក្រុង​សៀមរាប បានប្រកាស​ហាម​មិន​ឲ្យ​មាន​ការដុត រំសេវ ផាវ  ឫ​គ្រឿងផ្ទុះ​នានា​ឡើយ​។​

អភិបាលក្រុង​សៀមរាប បានចេញ​បទបញ្ជា ហាម​មិន​ឲ្យ​ធ្វើ​អាជីវកម្ម ទិញ លក់ រំសេវ ផាវ និង​គ្រឿងផ្ទុះ​ផ្សេងៗ​ឡើយ​។ ក្រៅពី​ហាម​ការធ្វើ​អាជីវកម្ម​ហើយ​នោះ លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប ក៏បាន​ហាម​មិន​ឲ្យ​មានការ​ប្រើប្រាស់ ឧបករណ៍​គ្រឿងផ្ទុះ​ទាំងនោះ ក្នុង​ដែល​សមត្ថកិច្ច​របស់ខ្លួន​នោះដែរ​។ 

​លោក សូរ បា្លតុង ស្នើ​ឲ្យ​ភាគី​គ្រប់​អង្គភាព​ទាំងអស់ ត្រូវ​ធានា​សុវត្ថិភាព សន្តិសុខ​សង្គម ដោយ​ត្រូវធ្វើ​ការត្រួតពិនិត្យ និង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​សម្រាប់​ជនល្មើស​ដែល​ប្រព្រឹត្តិ ផ្ទុយ​ពីបទ​បញ្ជា​ទាំងនេះ​។ អ្នក​ដែល​ធ្វើ​ខុសពី​បទបញ្ជា​នេះ នឹងត្រូវ​ធ្វើការ​អប់រំ ណែនាំ ព្រមាន និង​ពិន័យ​ជាដើម​។​

​ក្នុង​បទបញ្ជា​ចុះ​ថ្ងៃទី​១៩ មករា ឆ្នាំ​២០១៦ អភិបាលក្រុង​សៀមរាប ស្នើ​ឲ្យ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​តាម​សង្កាត់​ទាំង​១៣ ក្នុង​ក្រុង​សៀមរាប ត្រូវ​ផ្សព្វផ្សាយ​បទបញ្ជា​នេះ ឲ្យ​បាន​ទូលំទូលាយ តាម​ដែល​អាចធ្វើ​ទៅបាន​៕
 ប្រភព៖ថ្មីៗ
ក្រុង​សៀមរាប​ហាម​មិន​ឲ្យ​ដុត​ផាវ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​ ក្រុង​សៀមរាប​ហាម​មិន​ឲ្យ​ដុត​ផាវ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​ Reviewed by Thida Khmer on 8:06:00 AM Rating: 5

No comments:

Copy Right@Khmer Updated. Powered by Blogger.